៤នាក់ស្លាប់ និង១៤នាក់ទៀត រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ម្សិលមិញ!
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៩ករណី បណ្តាលឲ្យមានអ្នកស្លាប់៤នាក់ និងអ្នករបួសចំនួន ១៤នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយ៖ ល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។