កិច្ចប្រជុំ​កំពូល​អាស៊ាន បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី ២៦​ខែតុលា​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៨​និង ៣៩ រួមជាមួយ​កិច្ចប្រជុំ​ពាក់ព័ន្ធ​បានចាប់ផ្តើម​ក្រោម​ការដឹកនាំ​របស់​ប្រទេស​ប្រ៊ុយណេ ដែលជា​ប្រទេស​កាន់តំណែង​ប្រធាន​អាស៊ាន​។ កិច្ចប្រជុំ​ធ្វើឡើង​តាម​រូបភាព អន​ឡាញ រយៈពេល​៣​ថ្ងៃ ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ចពិភាក្សា​ស្តីពី​សង្គ្រាម​ប្រឆាំង​កូ​វីដ​១៩​ក្នុង​តមបន់ នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់តែ​ប្រសើរឡើង​។​

​តាម​សារព័ត៌មាន ក្យូ​ដូ បាន​ផ្សាយ​ថា អាស៊ាន​បាន​បើក​កិច្ចប្រជុំ​ដោយបាន​អញ្ជើញ​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​ចុ​ល​រួម​ផងដែរ ក្នុង​នាំ​ជា​តំណាង​មិនមែនជា​អ្នកនយោបាយ​មី​យ៉ាន់​ម៉ា ជំនួស​ថ្នាក់ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ក៏​នឹងត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​តាម​ប្រព័ន្ធ​វីដេអូ​ផងដែរ​។ ម្ចាស់ផ្ទះ​ប្រ៊ុយណេ បាន​បញ្ជាក់ថា កិច្ចប្រជុំ អាស៊ាន​-​អាមេរិក និង​ជំរុញ​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​ជាមួយ​អាស៊ាន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ណ៍ ឥណ្ឌា​-​ប៉ាស៊ីហ្វិក ជាមួយ​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា​។​

​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា កន្លងមក​បានបញ្ជាក់​ថា​ខ្លួន​នឹងមិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទេ ប្រសិនបើ​អ្នកតំណាង​របស់ខ្លួន មិនមែនជា​ប្រមុខរដ្ឋ ឬក៏​រដ្ឋមន្ត្រី​ជាន់ខ្ពស់​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​ថ្ងៃទី​១៥ ខែតុលា​កន្លងទៅនេះ បានសម្រេច​ចិត្ត​ហាម​មិនឱ្យ​លោក មីន អោ​ង ហ្លេ​ង ចូលរួម​ក្នុង​កិច្ចប្រជុំ ដោយសារតែ​បរាជ័យ​ក្នុងការ​អនុវត្តតាម​គោលការណ៍​៥​ចំណុច​ដែល​បាន​ព្រមព្រៀង​ជាមួយ​អាស៊ាន ក្នុងនោះ​រួមមាន​ការបញ្ចប់​អំពើហិង្សា និង​បើក​កិច្ចសន្ទនា​ស្វែងរក​ដំណោះស្រាយ​ជាដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close