ព្រះ​នាងប្រទេស​ជប៉ុន សម្រេច​រៀបការ​ជាមួយ​រាស្ត្រសាមញ្ញ ចាក​ចេញពី​រាជវង្ស​ជា​ផ្លូវការ​

​ជប៉ុន​៖ ព្រះ​នាង​ជប៉ុន Mako ជាមួយនឹង​រាស្ត្រសាមញ្ញ​បាន​ចូល​រោងការ​ហើយ ដោយ​ចាក​ចេញពី​សែ​រាជវង្ស​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៦ តុលា ២០២១​។ ព្រះ​នាង​ម្ចាស់​ជប៉ុន Mako បានសម្រេច​រៀបការ​ជាមួយនិង​គូ​ដណ្តឹង​របស់​ព្រះ​នាង ដែលជា​ប្រជារាស្ត្រ​ធម្មតា មិន​ជាប់​ខ្សែស្រឡាយ​រាជវង្ស​។ ព្រះ​នាង Mako គឺជា​បុត្រី​របស់ ព្រះអង្គម្ចាស់ Fumihito និង ម្ចាស់​ក្ស​ត្រី Kiko​។ តាមច្បាប់​របស់​ប្រទេស​ជប៉ុន ការសម្រេច​រៀបការ​ជា​មួយគូ​ដណ្តឹង ដែលជា​រាស្ត្រ​ធម្មតា ព្រះ​នាង​ម្ចាស់ ត្រូវ​ចាក​ចេញពី​ខ្សែ​រាជវង្ស​។​

​ស្វាមី​របស់​ព្រះ​នាង Mako មានឈ្មោះ Kei Komuro ជា​រាស្ត្រសាមញ្ញ មានមុខរ​បរជា​មេធាវី នៅ​សហរដ្ឋអាមេរិក​។ គូរ​ស្នេហ៍​ទាំង ២​បាន​ភ្ជាប់ពាក្យ​តាំងតែ​ពី​ឆ្នាំ ២០១៧​មកម្ល៉េះ ដោយសារ​បញ្ហា​គ្រួសារ​ទើប​ពន្យារពេល​រៀបការ​អស់​ជាច្រើន​ឆ្នាំ រហូតដល់​រៀបការ​បានសម្រេច ហើយ​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទៀតផង​។ ក្រោយ​រៀបការ​រួច គេ​រំពឹងថា​ព្រះ​នាង នឹង​ចាក​ចេញទៅ​កសាង​ជីវិត ក្នុងនាម​ជា​រាស្ត្រ​ធម្មតា​រស់នៅ​ដោយ​ក្តី​សុខសាន្ត​ជាមួយ​ស្វាមី លើ​ទឹកដី​សហរដ្ឋអាមេរិក​។​

​ព្រះ​នាង Mako អះអាងថា ព្រះ​នាង​បាន​លះបង់​ត្រកូល​រាជវង្ស ប៉ុន្តែ​ព្រះ​នាង​ពិតជា​ដឹងគុណ​អស់ពី​ចិត្ត ចំពោះ​ក្រុមគ្រួសារ​ដែល​បាន​ជួយ និង មើលថែ​ខ្លួន អស់​ជាង​៣០​ឆ្នាំ​មកនេះ​។ ព្រះ​នាង​បាន​សង្កត់ធ្ងន់ថា Kei គឺជា​មនុស្ស​ដែល​គ្មាន​នរណា​អាច​ជំនួស​បានទេ ហើយ​ថា អ្នក​ទាំងពីរ​ចាំបាច់​ត្រូវ​រៀបការ ដើម្បី​រស់នៅ​តាមផ្លូវ​ដែលជា​ការពិត​សម្រាប់​បេះដូង​របស់​ពួកគេ​។​

រីឯ​ស្វាមី Kei Komuro បាន​និយាយថា លោក​ស្រលាញ់ ហើយ​ថា​ចង់​ចំណាយពេល​ពេញ​មួយជីវិត​រស់នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ លោក​និយាយថា លោក​និង​បាន​ចែករំលែក​ពេលវេលា​ជាមួយគ្នា ទាំង​ពេល​ល្អ​និង ពេល​មិនល្អ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close