ឃាត់ខ្លួនមនុស្ស ២នាក់ ដកហូតគ្រឿងញៀន ៧កញ្ចាប់ធំតូច នៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតបានគ្រឿងញៀនចំនួន ៧កញ្ចប់ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ ឈ្មោះ អេង សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះ ឃន ធារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់បាន រួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៧ថង់ ទូរស័ព្ទដៃ ២គ្រឿង ជញ្ជីងថ្លឹង ២គ្រឿង សម្ភារៈច្រកថ្នាំញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ននសង្ស័យទាំង ២នាក់នេះ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់បន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។