ក្រុមហ៊ុន Facebook ប្ដូរ​ឈ្មោះ​ទៅជា «Meta»

​វ៉ាស៊ីនតោន​៖ Facebook ឥឡូវនេះ បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ជា​ផ្លូវការ​ទៅជា «Meta» ដែល​គោលបំណង​នៃ​ការប្ដូរឈ្មោះ​នេះ គឺ​ចង់​ផ្ដោត​សំខាន់​ទៅលើ​ការបង្កើត​ចក្រ​វា​ឡ «metaverse» ឬ ជា​ពិភព «​និម្មិត​»​។

​ក្រុមហ៊ុន​និយាយថា វា​នឹង​កាន់តែ​ប្រសើរឡើង​ក្នុងការ​រួមបញ្ចូល​នូវ​អ្វីដែល​ខ្លួន​ធ្វើ ព្រោះ​វា​នឹង​ពង្រីក​លើសពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស​ង្គ ទៅជា​វិស័យ​នានា​ដូចជា Virtual Reality (VR) ជាដើម​។

​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាស​ឈ្មោះ​ថ្មី​នេះ ស្រប​ដែល​លោក​បានបង្ហាញ​ពី​ផែនការ​បង្កើត “Metaverse” ជា​ពិភព​អន​ឡាញ​ដែល​មនុស្ស​អាច​លេង​ហ្គេម ធ្វើការ និង​ទំនាក់ទំនង​ក្នុង​បរិយាកាស​និម្មិត​ដែលជា​រឿយៗ​គឺ​ប្រើ​ឧបករណ៍ VR​។

​លោក Mark Zuckerberg និយាយថា
​នៅពេលនេះ​ក្រុមហ៊ុន​នឹង​ផ្ដោត​សំខាន់​លើ​ការបណ្ដាក់ទុន និង​វិនិយោគ​ទៅលើ​ឧបករណ៍ VR ព្រោះ​វា​នឹង​ជួយ​ឱ្យ​ពិភពលោក និង​ពិភព​និម្មិត​កាន់តែ​ខិតជិត​គ្នា ហើយ​អ្វីដែល​អស្ចារ្យ​នោះ​គឺ​បច្ចេកវិទ្យា​នឹងធ្វើ​ឱ្យ​ពិភពលោក​របស់​មនុស្ស​នាពេល​អនាគត​កាន់តែ​អស្ចារ្យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close