សមត្ថកិច្ចខេត្តកោះកុង៖ ក្មេងប្រុស០៣នាក់ទៅឃ្វាលក្របីរើសគ្រាប់៦០មីល្លិម៉ែត្រគប់លេង បណ្តាលអោយផ្ទុះរងរបួសធ្ងន់
ក្មេងប្រុស៣នាក់បានរងរបួសធ្ងន់ ខណៈពួកគេទៅឃ្វាលក្របីប្រទះឃើញគ្រាប់ប្រភេទ៦០មីល្លិម៉ែត្រ(យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម) យកមកគប់លេងបណ្តាលឲ្យផ្ទុះ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៥០នាទី ស្ថិតនៅចំណុចព្រៃធំ ភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកស្រែអំបិល ។
ជនរងគ្រោះមានឈ្មោះ ឡូ លុយ អាយុ១២ឆ្នាំ, -ឈ្មោះ សាយ សុវណ្ណរ៉ា អាយុ១៣ឆ្នាំ និងឈ្មោះ ជីន អេង អាយុ១៣ឆ្នាំ ក្មេងប្រុសទាំង០៣នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ (រងរបួសធ្ងន់ ត្រូវរបួសជើងទាំង០៣នាក់)។
ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាព អណ្ដូងទឹក ដោយឃើញរងបួសជើងធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិស ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។