ឥណ្ឌូណេស៊ី សម្រេចឲ្យប្រើវ៉ាក់សាំង Sinovac លើកុមារអាយុពី៦ ដល់១១ឆ្នាំ
ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារអាហារ និងឱសថរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១ វិច្ឆិកា បានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac Biotech សម្រាប់ប្រើប្រាស់លើកុមារដែលមានអាយុពី៦ ដល់១១ឆ្នាំនេះ។
លោក Penny K Lukito ប្រធានទីភ្នាក់ងារចំនីអាហារ និងឱសថ (BPOM) បានប្រាប់សន្និសីទសារព័ត៌មានថា ការអនុម័តនេះគឺជា «ដំណឹងដ៏រីករាយ»។ យើងប្រាកដថា ការចាក់វ៉ាក់សាំងកុមារគឺជារឿងបន្ទាន់ ជាពិសេសឥឡូវនេះថា … ការសិក្សាដោយផ្ទាល់បានចាប់ផ្តើម»។
គួរបញ្ជាក់ថា ការ អនុម័ត នេះ កើត ឡើង ខណៈ ពេលដែលប្រទេស ឥណ្ឌូនេស៊ី កំពុងស្ថិត ក្នុង ការ សាកល្បង អនុញ្ញាតឲ្យសាលាបើកដំណើរការបង្រៀនដោយផ្ទាល់ រយៈពេល២ខែ។ រដ្ឋមន្ត្រីសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយថា ករណីកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងសាលារៀនក្នុងអំឡុងពេលនេះ «មានកម្រិតទាប»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។