ដើមខែ​វិច្ឆិកា​នេះ​! កម្ពុជា នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស ក្នុង​បរិមាណ​ជាង ៤​ម៉ឺន​តោន ទៅកាន់​ទិសដៅ ១០​ប្រទេស

​ភ្នំពេញ​៖ យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម នៅ​ល្ងាច​ថ្ងៃទី​០១ ខែ​វិឆ្ឆិកា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​តែមួយ​ថ្ងៃ ដើមខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស មាន​បរិមាណ​សរុប​ចំនួន ៤១ ៦៧១,២០​តោន ទៅកាន់​ទិសដៅ ១០ ប្រទេស ដែល​ក្នុងនេះ មាន​ផលិតផល​ដែល​បាន​នាំចេញ​ច្រើនជាងគេ គឺ​៖
១. ស្រូវ មាន​ចំនួន ១៦ ០០០,០០ តោន ទៅកាន់​ប្រទេស​វៀតណាម​
២. ដំឡូង​បី​ស្រស់​មាន​ចំនួន ១១ ២៥០,០០ តោន ទៅកាន់​ប្រទេស​វៀតណាម និង​ថៃ​
៣. ផ្លែស្វាយ​ស្រស់​មាន​ចំនួន ៣ ៥៧០,៥៨ តោន ទៅកាន់​ប្រទេស​វៀតណាម ចិន និង​ថៃ​
៤. ផ្លែ​ចេក​ស្រស់​មាន​ចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់​ប្រទេស​ចិន​
៥. សណ្តែកសៀង​មាន​ចំនួន ២ ៥០០, ០០ តោន ទៅកាន់​ប្រទេស​វៀតណាម ។​
ដោយឡែក​ចំពោះ​ផលិតផល​កសិកម្ម ដែល​ពាណិជ្ជករ បាន​លើកសំណើ​ធ្វើការ​នាំចេញ ក្នុង​រយៈពេល​មួយថ្ងៃ​ដ៏ទៃទៀត មាន​ដូច​ក្នុង​តារាង ខាងក្រោម​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close