ក្រឡាប់រថយន្តធ្លាក់ប្រឡាយ​នៅស្រុកដងទង់ ស្លាប់​មនុស្ស​៧នាក់

បើយោងតាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹងថា កាលពីវេលាម៉ោង ២:៤៥នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតនៅភូមិល្អាង ឃុំល្អាងស្រុកដងទង់ ខេត្តកំពត មានករណីរថយន្តបែកកង់ ក្រឡាប់ចូលប្រឡាយ បណ្តាលឱ្យមនុស្សប្រុសស្រី រួមទាំងកុមារចំនួន ៧នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានឱ្យដឹងថា រថយន្តបានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិច បើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានបែកកង់រថយន្ត បណ្តាលឱ្យក្រឡាប់ចូលក្នុងប្រឡាយទឹក ធ្វើឱ្យមនុស្សនៅក្នុងរថយន្តដែលមានគ្នាចំនួន ៧នាក់ បានស្លាប់(ប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់)។

ចំពោះជនរងគ្រោះទាំង៧នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close