ឃាត់ខ្លួនពលរដ្ឋខ្មែរ២១នាក់ ប្រុងលួចឆ្លងដែនទៅប្រទេសថៃ

កម្លាំង​នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយយោធាកងល្បាតទី១ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅនេះ បានទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

ការទប់សង្កាត់បានធ្វើ​ឡើងនៅចំណុចចន្លោះ បង្គោលសីម៉ា(៣៦-៣៧) ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រោយពីបានឃាត់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំង២១នាក់ បានបញ្ជូនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គោករមៀត នៃ អធិការដ្ឋាននគរបាលស្រុថ្មពួក ដើម្បីមានវិធានការបន្ត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close