គ្រឿងញៀន​ជាង ៥​ម៉ឺន​គ្រាប់ ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន និង​ចាប់ខ្លួន​ជនសង្ស័យ ៥​នាក់ នៅ​ភ្នំពេញ និង​សៀមរាប​!

​ជនសង្ស័យ​ចំនួន ៥​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​គ្រឿងញៀន ចាប់ខ្លួន ក្នុងករណី​បង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១​កន្លងទៅ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២ វិច្ឆិកា ថា ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ វិមាន​ឈ្នះ​(​ទំនប់​កប់​ស្រូវ​) ភូមិ​ត្រពាំង​ពោធិ៍​ស សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY)​ចំនួន ២០.០០០​គ្រាប់​។​

ជាមួយគ្នា សមត្ថកិច្ច បន្ត​ការស៊ើបអង្កេត ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់​ទ​ផត (​ស្រី​១​នាក់​) និង​ឆែកឆេរ​លំនៅដ្ឋាន​នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​បាគង ខេត្តសៀមរាប បាន​រកឃើញ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​គ្រាប់​(WY)​ចំនួន ៣០.០០០​គ្រាប់​បន្ថែមទៀត​។​

​ជនសង្ស័យ​ទាំង ៥​នាក់​នោះ ទី​១.​ឈ្មោះ ខុង ខុម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ ខ្មែរ​, ២-​ឈ្មោះ អាត នឿ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ៣-​ឈ្មោះ សល់ សេង​លី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៤-​ឈ្មោះ លឹម ហេង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ថៃ និង​៥-​ឈ្មោះ សឹម សត្យា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​។ ចំណែក​វ​ត្តុ​តាង​ចាប់បាន​សរុប​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY)​ចំនួន ៥៦.៣៩៧​គ្រាប់ ស្មើ​ទម្ងន់ ៥ គ​.​ក្រ ០៧៥.៧៩​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close