កម្ពុជា រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៨៥​នាក់ ខណៈ​ចំនួន​អ្នកស្លាប់​ថ្មី ៧​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៨៣​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៩៦​នាក់ និង​មាន​អ្នកស្លាប់​ថ្មី ៦​នាក់​ទៀត​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ៨៣​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ៩​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី ៧៤​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១១៨ ៨៧០​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ១១៥ ២០៧​នាក់ និង​អ្នកស្លាប់​កើនឡើង ២ ៨១៣​នាក់​ហើយ​។​

​សម្រាប់​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន ១០០,១៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៨,១០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ និង​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០២,១៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ និង​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ៣៤,១៥% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close