អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជំរុញ​ការងារ​ជួសជុល​តួ​អ​គ្នេ​យ៍​ប្រាសាទលលៃ

​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជំរុញ​ការងារ​ជួសជុល​តួ​អ​គ្នេ​យ៍​ប្រាសាទលលៃ ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​។

​ការងារ​ជួសជុល​ដែល​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ឆ្នាំ​២០២១ មកដល់ពេលនេះ​សម្រេចបាន​ជាង​៧០​ភាគរយ​ហើយ ពោលគឺ​បានធ្វើ​កំណាយ​យក​គំនរ​ថ្ម​ដែល​បាក់​ធ្លាក់​ចេញពី​តួ​ប្រាសាទ​ចប់​រួចរាល់​ហើយ​។

កិច្ច​ការដែល​ត្រូវធ្វើ​បន្ទាប់​គឺ​ការជួសជុល​ថ្ម​ដែល​ខូចខាត​ដើម្បី​លើកដាក់​ទីតាំង​ដើម និង​ធ្វើការ​ពង្រឹង​រចនា​សម្ព​ន្ធ​ប្រាសាទ​ឡើងវិញ ដោយ​គ្រោង​បញ្ចប់​នា​ដំណាច់ឆ្នាំ​២០២១​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close