កម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៧៨នាក់ ខណៈចំនួនអ្នកស្លាប់ថ្មី ៥នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៧៨នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៨២នាក់ និងមានអ្នកស្លាប់ថ្មី ៥នាក់ទៀត ក្នុងនោះ ៣នាក់ មិនបានចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ៧៨នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១០នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៦៨នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៨ ៩៤៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៥ ២៨៩នាក់ និងអ្នកស្លាប់កើនឡើង ២ ៨១៣នាក់ហើយ។
សម្រាប់ការចាក់វ៉ាក់សាំង នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០២១ 🇰🇭
– អាយុ ១៨ឆ្នាំ ឡើងទៅ = 100.24%
– អាយុ ១២-១៧ឆ្នាំ = 98.17%
– អាយុ ០៦-១១ឆ្នាំ = 102.45%
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។