រដ្ឋសភាជូនដំណឹងពីមរណភាពរបស់ ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា

បើតាមរដ្ឋលេខាធិការដ្ឋានរដ្ឋសភា​បាន​ឲ្យដឹងថា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលាម៉ោង ១០ និង​៣៦នាទីព្រឹក ក្នុង​ជន្មាយុ ៧៩ឆ្នាំ ដោយ​រោគាពាធ។

សព ឯកឧត្តម ងួន ញ៉ិល ត្រូវ​តម្កល់ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាមប្រពៃណី ពុទ្ធសាសនា នៅ​គេហដ្ឋាននៃសព ក្នុង​ភូមិ​អូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close