ក្រសួងអប់រំ សម្រេចចុងក្រោយកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួងអប់រំ យុវជន និង​កីឡា បានប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ ដោយប្រកាស​ថា ពីកាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និ​ងកីឡា បាន​មានប្រសាសន៍ថា ការកំណត់កាលបរិច្ឆេតប្រឡងបាក់ឌុបថ្មីនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំវាយតម្លៃស្ថានការណ៏ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប នារសៀលថ្ងៃ០៥ វិច្ឆិកា ២០២១។

លោកបញ្ជាក់ថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

គួរ​បញ្ជាក់ដែរថា កន្លងមក​ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែពេលនេះ ត្រូវពន្យារពេលដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ។

ក្នុងនោះដេរ សម្រាប់បវេសនកាលឆ្នាំសិក្សា២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close