ស្រុកបន្ទាយស្រី រៀបចំពីធី «ដាល់អំបុក»

សហគមន៍ភូមិព្រះដាក់ នៃស្រុកបន្ទាយស្រី បានរៀបចំកម្មវិធីបង្ហាញពីរបៀបដាល់អំបុកស្រូវថ្មី រយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមទំព័រ facebook ទៅលេង​បន្ទាយស្រី បាន​ឲ្យដឹងថា ពិធីដាល់អំបុក នោះ​គឺធ្វើ​នៅក្នុងបរិវេន បរិមណ្ឌលបន្ទាយស្រី ដែលជាការរៀបចំឡើងរបស់បងប្អូនសហគមន៍ភូមិព្រះដាក់ ហើយក៏ជាទំនៀមទំលាប់ចាស់បុរាណក្នុងស្រុកភូមិ ក៏ដូចជាជួយសម្រាលដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀតបន្ទាប់ពីមានផលប៉ះពាល់នៃជំងឺកូវីត១៩ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close