បើករថយន្តបុកក្បួនព្យុហយាត្រានៅអាមេរិក ស្លាប់និងរបួសជាច្រើន

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅព្រឹកថ្ងៃទី ២២ខែវិច្ឆិកា បានផ្សាយថា រថយនត មួយគ្រឿងបានបើកបុកក្បួនព្យុហយាត្រា ​នៅតំបន់ Waukesha ​ក្នុងរដ្ឋ​ Wisconsin អាមរិកបណ្តាលឲ្យមនុស្សជាច្រើនស្លាប់និង រងរបួស។

សារព័ត៌មានស៊ីនហួរបានផ្សាយថា យ៉ាងហោចណាស់មនុស្ស ០៥នាក់បានស្លាប់ និងជាង ៤០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តប្រភេទ SUV ពណ៌ក្រហមមួយគ្រឿង បានបើកក្នុងល្បឿនយ៉ាងលឿន ទៅបុកហ្វូងមនុស្សដែលកំពុងដង្ហែក្បួនបុណ្យណូអែលនៅក្នុងទីក្រុង វ៉ូគីសា (Waukesha) ក្នុងរដ្ឋ វីស្កុនស៊ីន (Wisconsin) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

កម្លាំងប៉ូលិស​ Waukesha បានបញ្ជាក់ថា មានហេតុការខាងលើកើតឡើង ប៉ុន្តែមិនទាន់ផ្តល់ព័ត៌មានស្តីពីហេតុការខាងលើនៅឡើយទេ។

នៅក្នុងឃ្លីបវីដេអូ បង្ហោះក្នុងបណ្តាញសង្គម បង្ហាញឲ្យឃើញថា រថយន្តកីឡាពណ៌ក្រហម បានបង្កើនល្បឿនឆ្ពោះសំដៅទៅលើក្រុមដង្ហែរក្បួន​។ កម្លាំងប៉ូលិសក៏បានបាញ់ទៅលើរថយន្តបង្កហេតុ ។ ភ្លាមៗនោះកម្លាំងប៉ូលិស និងរថយន្តសង្គ្រោះជាច្រើនបានទៅកាន់កន្លែងកើតហេតុ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីការបង្ករហេតុខាងលើថាតើជា សកម្មភាពវាយប្រហារភេរវកម្មឬយ៉ាណា។

កាលពីខែមិថុនា ក៏មានករណីបើករថយន្តបុកក្បួនដង្ហែរ​បណ្តាលឲ្យមនុស្ស ៣នាក់របួធ្ងន់និងស្ត្រីម្នាក់ស្លាប់ នៅក្នុងទីក្រុង​ Minneapolis រដ្ឋ​ Minnesota អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close