កម្ពុជា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ខ្យល់​ខុសពី​ធម្មតា ចាប់ពី​ថ្ងៃទី​២៤-៣០ ខែវិច្ឆិកា​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៤ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ជើង (​ប្រទេស​ចិន​) រំកិល​ចុះមក​ក្រោម និង​ខ្យល់មូសុង​ឦសាន​ក្នុង​កម្រិត​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២១ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ លាយឡំ​និង​ខ្យល់​ខុសពី​ធម្មតា (​ខ្យល់​រដូវ​) ។​
* នៅ​ថ្ងៃទី​២៩-៣០ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ផ្គរ រន្ទះ នៅ​បណ្តា​ខេត្ត​ភាគ​ខាងក្រោម ។​

២-​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* អាច​នឹងមាន​ខ្យល់​ខុសពី​ធម្មតា (​ខ្យល់​រដូវ​)​។​
* នៅ​ថ្ងៃទី​២៩-៣០ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ផ្គរ រន្ទះ នៅ​បណ្តា​ខេត្ត​ខ្ពង់រាប​ភាគ​ខាងកើត ។​

៣-​តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C
* អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ លាយឡំ​និង​ខ្យល់​ខុសពី​ធម្មតា (​ខ្យល់​រដូវ​) ។​
* នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ផ្គរ រន្ទះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close