ចាប់ខ្លួនជនសង្ស័យ ២នាក់ ពាក់ពន្ធករណីចែកចាយគ្រឿងជិត ៣០កញ្ចាប់
ភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីយប់ ថៃ្ងទី២១ ខែវិច្ឆិកា ឆាំ្ន២០២១ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់នោះ គឺឈ្មោះ អ៊ន ធួក ហៅធួក ភេទប្រុស អាយុ៣៣ឆាំ្ន ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ និងឈ្មោះ ប៊ុន ដា ហៅគង់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍លេខ៣ ផ្លូវរថភ្លើងក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកវត្តុតាងចាប់បាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន២៦ ( កញ្ចប់ធំ ចំនួន០១កញ្ចប់ និងកញ្ចប់តូច ចំនួន២៥កញ្ចប់ ) ទុយោឆាំគ្រឿង ចំនួន០១ បំពង់កែវកែឆ្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន០៣ កូនកាបូបពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀន ចំនួន០១ និងថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀន ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណោះ្តអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។