ឃាត់ខ្លួន​យុវជន ២​នាក់ ករណី​លួច និង​ទិញ​ស្លាក​លេខ​រថយន្ត​!

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ស្លាក​លេខ​រថយន្ត នៅមុខ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ញឹក វី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូពេទ្យ ស្នាក់នៅ​ផ្ទះកើតហេតុ​។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​នេះ ឈ្មោះ ដែក សារិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ និង​ឈ្មោះ​ឯក ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទុក​រថយន្ត​ម៉ាក Toyota Hilux Revo ពណ៌​ស ផ្លាកលេខ ភ្នំពេញ ២BP-៣៤៣៥ នៅ​ចំណុចកើតហេតុ រួច​ចូលដេក​ក្នុងផ្ទះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ដែក សារិទ្ធ លួច​ផ្លាកលេខ (​ភ្នំពេញ​២BP-៣៤៣៥) ទាំងមុខ​-​ក្រោយ​គេចខ្លួន​។
​លុះដល់​ម៉ោង​១៦​និង​០០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​ដែក សារិទ្ធ នៅ​ភូមិ​យក​បាត្រ សង្កាត់ ក្បាលកោះ ដកហូត​បាន​ស្លាក​លេខ​រថយន្ត​(​ភ្នំពេញ ២BP-៣៤៣៥) និង​ស្លាក​លេខ​១​គូ​ទៀត (​ភ្នំពេញ ២BA-៦៩៧៥)​។ រហូតដល់​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​យើង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ឯក ជី​វ័​ន្ត (​អ្នកទិញ​ផ្លាកលេខ​រថយន្ត​ពី​ជនសង្ស័យ​) ដកហូត​ម៉ូតូ​០១ គ្រឿង ម៉ាក​Honda Scoopy ពណ៌​ស គ្មាន​ផ្លាកលេខ​។ ឃាត់ខ្លួន​នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ​។​

​សមត្ថកិច្ច បញ្ជាក់ថា កន្លងមក​ជន​ស​ង្ស​យ័​ឈ្មោះ ដែក សារិទ្ធ ធ្លាប់​លួច​ផ្លាកលេខ​រថយន្ត​០៥​លើក និង​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស​០៣​លើក ពីបទ​ជួញដូរ​គ្រឿងញៀន និង​លួច​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close