ក្រសួង​ធនធានទឹក​៖ ស្ថានភាព​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប បាន​បន្ត​ស្រក​ជា​បណ្តើរៗ​ហើយ​!

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានការ​ព្យាករ​កម្ពស់​ទឹក​សម្រាប់​រដូវវស្សា ឆ្នាំ​២០២១​នេះ នឹង​ផ្អាក​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ ដោយ​ស្ថានភាព​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប បាន​បន្ត​ស្រក​ជា​បណ្តើរៗ ពុំមាន​ឡើង​ទៀត​ទេ​។

​ក្រសួង នៅតែ​បន្ត​តាមដាន​ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់​ជាប្រចាំ ក្នុងករណី​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ខុស​ប្រក្រតី ក្រសួង​នឹង​ជូនដំណឹង​ដើម្បី​ជូនជ្រាប​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close