បង្ក្រាបក្មេងទំនើង ៩នាក់ ករណីប្រើប្រាស់គ្រឿងញៀន យកកាំបិត និងដាវសាំម៉ូរ៉ៃ កាប់មនុស្សម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ នគរបាលខណ្ឌប្ញស្សីកែវ បានចាប់ខ្លួនក្មេងទំនើងចំនួន ៩នាក់ប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពយកកាំបិត និងដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះ និងម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេ នៅក្នុងហាងមួយកន្លែងនៅចំណុចផ្លូវ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ច ថា អំពើហឹង្សានេះ សង្ស័យជាករណីសងសឹកគំនុំ។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់សរុប ៩នាក់ នៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ ជាមួយម៉ូតូ ៣គ្រឿង និងដកហូតវត្ថុតាងកាំបិត ២ដើម,ដាវសាំម៉ូរ៉ៃ១ដើម និងច្រវ៉ាក់ដែក ១ខ្សែ។
បច្ចុប្បន្នជនសង្ស័យទាំង ៩នាក់ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ដោយឡែកបក្ខពួកនៅសេសសល់សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។