នគរបាល​ក្រុង​បាត់ដំបង បង្ក្រាប​ល្បែងភ្នាល់​ជល់​មាន់ ឃាត់ខ្លួន​មនុស្ស ៤​នាក់​

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​ករណី​ល្បែងស៊ីសង​ជល់​មាន់​មួយកន្លែង ស្ថិតនៅ​ក្រុមទី​០៥ ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដោយ​ឃាត់ខ្លួន​មនុស​ចំនួន ៤​នាក់​ផងដែរ​។​

​អ្នក​ដែល​បាន​ឃាត់ខ្លួន​នោះ ១-​ឈ្មោះ អ៊ុយ ព្រីង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ២-​ឈ្មោះ ភ័ន ចាន់​ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៣-​ឈ្មោះ មាន ថា​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​៤-​ឈ្មោះ រ៉េ​ស ស៊ី​ណាត ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​។

​ចំពោះ​សំភារៈ​ដកហូត​បាន រួមមាន​៖ មាន់​ជល់ ៤​ក្បាល ជញ្ជីង​ថ្លឹង​មាន់​១ ស៊ុម​ដែក ៧​ស៊ុម ម៉ូតូ​៩​គ្រឿង រទេះអូស​១ ទូរស័ព្ទ​៤​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close