កូនប្រុស២៣ឆ្នាំ! ទារទូរស័ព្ទលេងហ្គេមមិនបាន យកដំបងឈើវាយឪពុកបង្កើត ស្ទើរស្លាប់ នៅស្រុកឯកភ្នំ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែ វិច្ឆិកាឆ្នាំ២០២១ កន្លងទៅនេះ នគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនបុរសអាយុ២៣ឆ្នាំម្នាក់ ករណីប្រើអំពើហឹង្សាលើឪពុកបង្កើតខ្លួនឯងស្ទើរស្លាប់ ដោយសាររឿងទាទារទូរស័ព្ទលេងហ្គេមមិនបាន កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៨ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វុធ ណាវីនហៅបាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ជនសង្ស័យ ដែលជាកូនបង្កើតរូបនេះ បានយកដំបងឈើមូលវាយទៅលើជនរងគ្រោះឈ្មោះ រឺន សាវុធ ភេទប្រុស អាយុ៥៥ឆ្នាំ ដែលជាឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យបែកមុខក្រោមភ្នែកស្តាំ បែកចិញ្ចើមទាំងសងខាង និងផ្ទៃមុខប៉ោងជាំលើក្បាល។
ករណីនេះ គឺកើតឡើងដោយសារជនសង្ស័យ បានទារយកទូរស័ព្ទពីឪពុក ដើម្បីលែងហ្គេម តែឪពុកមិនឱ្យទើបជនសង្ស័យយកដំបងឈើវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏បានឆក់យកទូរស័ព្ទរត់គេចខ្លួនបាត់។
ជនសង្ស័យ ត្រូវបានសមត្កកិច្ច កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។