រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២៦នាក់ទៀត និងស្លាប់ ៤នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ២៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ២២នាក់ និងមានអ្នកស្លាប់ថ្មី ៤នាក់ទៀត កាលពីម្សិលមិញ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ២៦នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ០៤នាក់ និង ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ២២នាក់។ អ្នកស្លាប់ទាំង ៤នាក់ ក្នុងនោះមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០២នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២ម៉ឺន ១៦០នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៥២៩នាក់ និងអ្នកស្លាប់សរុប ២ពាន់ ៩៤៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។