Messi ឈ្នះ​ពានរង្វាន់ Ballon d’Or ឆ្នាំ​២០២០ ជា​លើក​ទី​៧

ទីបំផុត​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក Ballon d’Or សម្រាប់​ឆ្នាំ​២០២១​នេះ បាន​រកឃើញ​ហើយ​គឺ​កីឡាករ​អា​ហ្ស​ង់​ទីន Lionel Messi និង​ក៏​ជា​ពាន​លើក​ទី​៧​ក្នុង​អាជីព​ផងដែរ​។​

​រហូតមកដល់​ពេលនេះ​ចាប់​តាំងតែ​ពី​ពានរង្វាន់​កីឡាករ​ដ៏​ធំ​បំផុត​មួយ​នេះ​ត្រូវបាន​បង្កើត​ឡើងមក​កីឡាករ​យ៉ាងហោចណាស់ ១០​នាក់​ហើយ​ដែល​អាច​លើក​ពាន​នេះ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​នាក់​ប៉ុន្តែ Lionel Messi គឺជា​កំពូល​កីឡាករ​ដែល​ឈរ​នៅ​លំដាប់​លើ​គេ​លើក​ពាន​នេះ​បាន​ច្រើនជាងគេ​ដល់​ទៅ​៧​លើក​ខណៈដែល CR7 ឈរ​នៅ​លំដាប់​លេខ ២​លើក​ពាន​នេះ​បាន​៥​ដង​។​

​ក្រៅពីនោះ​យើង​អាច​មើលឃើញ​អតីត​កីឡាករ​អតីតកាល​ផ្សេងទៀត​បាន​ត្រឹម​លើក​ពាន​នេះ​៣​ដង​ប៉ុណ្ណោះ​ដូចជា​អតីត​កិ​ឡាករ Johan Cruff,Marco Van Basten​និង​កីឡាករ​Michel Platini៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close