ឆេះក្លឹបនៅផ្សារអាស៊ីផ្លាហ្សា ក្រុងសៀមរាប យប់មិញ ស្លាប់មនុស្ស៣នាក់
បើតាមរបាយការណ៍បឋមរបស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីអគ្គិភ័យដែលឆាបឆេះភោជនីយដ្ឋានអេលីត ស្ថិតក្នុងផ្សារអាស៊ីផ្លាសហ្សា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១ ធ្នូ បានបណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ និងរងរបួសធ្ងន់១នាក់។
សម្រាប់ព័ត៌មានលម្អិត នឹងជម្រាបជូនពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។