ត្រូវស្ត្រី២១នាក់ចោទប្រកាន់រំលោភបំពាន់ផ្លូវភេទ មន្ត្រីឥណ្ឌាលាលេងពីដំណែង

រដ្ឋលេខាធិការក្រសួង ការបរទេសអាមេរិក លោក M.J.Akbar បានលាលេងចេញពីដំណែង ដោយសារតែ ក្រុម «Me too»។

បន្ទាប់ពីស្ត្រី២១នាក់ចោទប្រកាន់រូបលោកថាបានរំលោភបំពាន់ផ្លូវភេទ។
លោក M.J. Akbar បានសម្រេចលាលេងចេញពីដំណែង កាលពីថ្ងៃទី១៧ខែតុលាបានសម្រេចលាលេងចេញពីដំណែងបន្ទាប់ពី ស្ត្រី២១នាក់ បានចោទប្រកាន់លោក ថាបានរំលោភបំពាន់ផ្លូវភេទ។
លោក Akbar បានឲ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងប្រឆាំងចំពោះ «ការចោទប្រកាន់មិនពិត» ដែលធ្វើឡើងចំពោះរូបលោក។ បន្ទាប់ពីមានការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ ពីសំណាក់ក្រុមស្ត្រីជាអ្នកសារព័ត៌មានជាច្រើនរូប ដែលធ្លាប់បានធ្វើការជាមួយលោក កាលពីលោក នៅបម្រើការងារជាអ្នកនិពន្ធសារព័ត៌មាននោះ លោក Akbar បានដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍តបទៅវិញ នៅតុលាការទីក្រុង Delhi ប្រឆាំងនឹងស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកសារព័ត៌មានទាំងនោះ។
ស្របពេលនោះ បន្ទាប់ពីលោក Akbar បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ ប្រឆាំងនឹងស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីជាអ្នកសារព័ត៌មាន ដែលបានចោទប្រកាន់រូបលោក ពីបទរំលោភផ្លូវភេទ រយៈពេលជាច្រើនឆ្នាំមកហើយ មានស្ត្រីជាអ្នកសារព័ត៌មាន ប្រមាណ២០នាក់ ដែលធ្វើការនៅក្រោមលោក នៅកន្លែងផ្សេងគ្នា នាពេលនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ពួកគេក៏ស្នើឲ្យតុលាការ ធ្វើការពិចារណា លើភស្តុតាងនៃការបំពានផ្លូវភេទ លើរូបពួកគេ ដោយលោក Akbar និងអ្នកដទៃទៀត ដែលនឹងធ្វើជាសក្ខីភាពចំពោះការរំលោភបំពានផ្លូវភេទ របស់លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close