ស្លាប់១៩នាក់ របួស១៥នាក់ ក្នុងការបាញ់ប្រហារបំផ្ទុះគ្រាប់បែកនៅសាលារៀន តំបន់គ្រីមៀ

ការបាញ់ប្រហារ ធ្វើឲ្យគគ្រើត តំបន់គ្រីមៀ ដែលមិនធ្លាប់មានចាប់តាំងពី ដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។


ហេតុការខាងលើ បង្ករឡើងដោយ និស្សិត វ័យ១៨ឆ្នាំ ម្នាក់បានប្រើប្រាស់កាំភ្លើង បាញ់ប្រហារជាច្រើនគ្រាប់ នៅក្នុងសាលាកាលពីថ្ងៃទី១៧ខែតុលា ។ជាមួយគ្នានោះ ក៏បានបំផ្ទុះគ្រាប់បែកបង្កៃជាច្រើនគ្រាប់ ដែលខ្លួនបានកែឆ្នៃ ។ ការវាយប្រហារខាងលើបណ្តាលឲ្យមនុស្ស ១៩នាក់ស្លាប់និង ១៥នាក់រងរបួស ភាគច្រើនជានិស្សិត ។ សាលាខាងលើ ជាទីកន្លែងដែលមានសិស្សអាយុចាប់ពី១៥ឆ្នាំដល់ ២០ឆ្នាំ ចូលរៀន តាមមុខជំនាញផ្សេងៗ។
ភ្លាមៗនោះកម្លំាងប៉ូលិសក៏បានដល់ដល់កន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។ប៉ូលិសបានឲ្យដឹងថា ឧប្បករណ៍ផ្ទុះ ត្រូវបានបំផ្ទុះចេញពី អាហារដ្ឋាន នៅជាន់ទីមួយនៃសាលា ។ ក្រុមអ្នកឯកទេសដោះមីន ក៏បានទៅដល់កម្លែងកើតហេតុដើម្បីរារាំង ការបំផ្ទុះផ្សេងៗទៀត ។ ពេលដំបូង កម្លាំង ប៉ូលិសបានបញ្ចាក់ថាជាការវាយប្រហារភេរវកម្ម ប៉ុន្តែក្រោយមកត្រូវបាន សន្និដ្ឋានថាជាការសម្លាប់ រង្គាល។
មានព័ត៌មាន ផ្សាយថា ជនដៃដល់លើសពីម្នាក់ ប៉ុន្តែនៅពេលនេះ គេរកឃើញជនដៃដល់ទើបតែម្នាក់ប៉ុណ្ណោះ ។ ជនដៃដល់ត្រូវបានគេកំណត់អត្តសញ្ញាណ គឺមានឈ្មោះ Vladislav Roslvakov អាយុ១៨ឆ្នាំ ជានិស្សិតនៅក្នុងសាលានេះ បានធ្វើអត្តឃាតនៅលើជាន់ទីពីរនៃសាលា។ ក្រុមអ្នកស្រាវជ្រាវក៏បានសន្និដ្ឋានថា មានជនដៃដល់ជាច្រើនអ្នកចូលរួម ហើយបានឡើងគម្រោងជាមុន។
កាលពីថ្ងៃទី ៨ខែកញ្ញា ជនដៃដល់ ទទួលបានការអនុញ្ញាត្តិ ផ្តល់លិខិតប្រើប្រាស់កាំភ្លើងស្រាប់ច្បាប់។ ជនដៃដល់បានទិញគ្រាប់កាំភ្លើងរហូតដល់ទៅ ១៥០គ្រាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការវាយប្រហារកើតឡើង ។
ជនដៃដល់ ជាមនុស្ស ស្ងាប់ស្ងាន់ មិនសូវ មានមិត្តភក្តិ ឪពុកម្តាយរបស់ជនដៃដល់ទើបតែលេងលះគ្នាមិនយូប៉ុន្មាន ហើយ ជនដៃដល់រស់នៅជាមួយម្តាយ នៅផ្ទះឃុនដូជួល ។
ការវាយប្រហារ នៅសាលារៀន Kerch ត្រូវបានគេចាត់ទុកថាជាការវាយប្រហារភេរវកម្ម ដំបូងបំផុត ចាប់តាំងពីឆ្នាំ២០១៤មកទលពេលនេះ ។ ទីក្រុង Kerch ជាកន្លែងរងការបាញ់ប្រហារ នៅចម្ងាយពីស្ពានតផ្ជាប់តំបន់គ្រីមៀ និងរុស្ស៊ី ប្រមាណ១៩គីឡូម៉ែត្រ ទើបតែសម្ភោធ ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៨។
តំបន់គ្រីមៀ ជាទឹកដីរបស់អ៊ុយក្រែន ដែលអន្តរជាតិទទួលស្គល់ ក្រោយមកដោយសារតែវិបត្តិនយោបាយ អតីតប្រធានាធិបតី Viktor Yanukovych ត្រូវដកហូតដំណែង ហើយរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៤ ។ រដ្ឋាភីបាលទីក្រុងមូស្កូបាន ដាក់បញ្ចូលគ្រីមៀនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជាចំណុចចាប់ផ្តើម បង្ករឲ្យមានវិវាទ រវាងរុស្ស៊ីនិងប្រទេសលោកខាងលិច ក្នុងនោះមានការដាក់ទណ្ឌកម្មរបស់អីរ៉ឺបអាមេរិកទៅលើរុស្ស៊ី រហូតមកទលពេលនេះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close