សង្វៀនមាន់នៅស្រុកចិត្តបុរីខេត្តក្រចេះជាឆ្នាំងបាយលោកស្នងការ

ក្រចេះ ៖ អ្នកភូមិអន្ទង់​​វៀ​ន ឃុំកន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បានខ្សឹ​បប្រាប់អោ​យ​ថា សង្វៀនជល់​​មាន់ ដ៏​ធំមួយបាន​បើកអោយដំណើរការ​លេងទាំងមាន់ជល់ និងអាប៉ោង ដោយគ្មានការ រំខានពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាននោះឡើយ ។

ប្រជាពលរដ្ឋដែលនៅក្នុង ភូមិខាងលើ​ប្រាប់ឲ្យដឹងថា ការ​បើក សង្វៀនជល់មាន់ខាង​លើ នោះមាន គេរត់ការ​ជួបជាមួយអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន និងជំនាញពាក់ព័ន្ធអស់​ហើយ តាំងពីក្រោមដល់លើ អញ្ចឹងកុំអោយអ្នកលេងភ័យខ្លាចឡើយ ។ ប្រភពបានអោយដឹងថា កាបើកសង្វៀនជល់មាន់នេះ ត្រូវបានគេដឹងថា មានភាគហ៊ុន ថៅកែៗ បីបួននាក់ឯ​ណោះ មានលោក ហឿន លោក ចេវ លោក ថៅកែ ផេង នៅឃុំកន្ទួតស្រុកចិត្តបុរីនិង​មាន​ខ្លះទៀត ពួកគាត់មិនស្គាល់ឈ្មោះ ។

ប្រភពបន្ត​ថា បើកលេ​ងនៅទីតាំងខាងលើ គឺលោកថៅកែ ផេង បានជួបរត់ការសមត្ថកិច្ចហើយ មិនមានអ្វីត្រូវបារម្ភ​នោះទេ ។ បើតាមការ​បញ្ជាក់​ ​របស់ម្ចាស់សង្វៀន ខាងលើថា លោកបាន​រត់ការ​​អស់លុយច្រើន​ណាស់ តាំងពីឃុំ​ រហូតដល់លើចែកគ្នា​រស់ទាំងអស់ ហើយនៅពេលបើកលេងម្តងៗ ពួកគាត់ឃើញមានម៉ូតូរបស់ប៉ូលិសមូល​ដ្ឋា​ន នៅប្រចាំការកន្លែងនោះ ។ ជាក់ស្តែង នៅថ្ងៃទី ៣០ ខែ​កញ្ញាឆ្នាំ២០១៨ នេះ សង្វៀន​ជល់មាន់មួយនេះបាន​ បើកលេងតាំងពីព្រឹកទល់ រសៀល ដែលមានមាន់ជាច្រើនគូរ លាយលំ និង ការ​ស្រែកហូរកញ្ជ្រៀវយ៉ាង រំពងនៅក្បែរភូមិនេះ ដែលជាទីប្រជុំជនផង មិនមានសមត្ថកិច្ចណាហ៊ាន ប៉ះពាល់នោះឡើយ បើទោះបីជាមានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកចិត្របុរី ចុះទៅដល់​ទីតាំងឃើញ ជាក់ស្តែងហើយ ក៍មិនហ៊ានធ្វើអីមែន ដូចជាការលើកឡើងរបស់​អ្នកភូមិអញ្ចឹ​ងឬ ។

តាមការអោយដឹង​ពីអ្នកភូមិថា សង្វៀនជល់មាន់ ខាងលើមានកាបើកលែងជាប្រចាំ ក៍ប៉ុន្តែ​ មានកា​រ​ចល័ត ប្តូរទីតាំង​ផ្សេង​ ទៅក្បែរៗនោះចុះ​ឡើង តាមវាលស្រែក្រោមដើម​ឈើធំ ហើយពួកគាត់​ច្បាស់នូវទីតាំង ទាំងអស់ បើទោះបី ប្តូរ ឬ ចល័តក៍ដោយ ក៏នៅជល់ដដែលដោយមិនមានចាប់ចងអ្វីឡេីយព្រោះតែអាជ្ញាធរនិងសមត្តកិច្ចនៅតំបន់នោះគាត់ងាប់ត្រគាកអស់ហេីយ។ពាក់ពន្ធ័និងការបេីកសង្វៀនជល់មាន់ខាងលេីនេះខ្មែរ7មករាមិនអាចសុំការបំភ្លឺបានទេពីលោកលន់​សុផាត​ស្នងការនគរបាលខេត្តក្រចេះដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close