ស្លាប់ ១៤​នាក់ បាត់​ខ្លួន​ច្រើន​នាក់​ទៀត ដោយសារ​ផ្ទុះ​ភ្នំភ្លើង នៅ​ឥណ្ឌូនេស៊ី

​មាន​ករណី​ផ្ទុះ​ភ្នំភ្លើង Semeru នៅ​ប្រទេស​ឥណ្ឌូនេស៊ី បណ្តាលឱ្យមាន​មនុស្ស​បាត់បង់​ជីវិត និង ខូចខាត​ផ្ទះសម្បែង​ជាច្រើន ថ្មីៗ​នេះ​។​ ​ភ្នំភ្លើង Semeru មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត Java ភាគ​ខាងកើត​នៃ​ប្រទេស​បាន​ផ្ទុះ កាលពី​ថ្ងៃ​សៅរ៍​។

​ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៤​នាក់ និង រងរបួស ៥៦​នាក់ ក្នុងចំណោម​នោះ មាន​៣៥​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ជាច្រើន​នាក់​ទៀត​បាត់​ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ​។​

​ក្រៅពីនេះ យ៉ាងហោចណាស់ មនុស្ស ១៣០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព ក្រោយពី​ផ្ទះសម្បែង​រាប់រយ​ខ្នង និង សាលារៀន​ចំនួន ៣៣​ទីតាំង ត្រូវបាន​បំផ្លាញ​ដោយហេតុ​ការណ៍​បំផ្ទុះ​ភ្នំភ្លើង​នេះ​។​

​ឥណ្ឌូ​នេ​សុ​គឺជា​ប្រទេសមួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជារឿយៗ តែង​ប្រឈមមុខ​ជាមួយ​គ្រោះធម្មជាតិ បំផ្ទុះ​ភ្នំភ្លើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close