តម្លៃ​ប្រេង​ពិភពលោក​ធ្លាក់ចុះ​បន្ដិច​មកវិញ បន្ទាប់ពី​កើនឡើង​អស់​៤​សប្តាហ៍​កន្លងមក​

​អាមេរិក​)៖ បន្ទាប់ពី​តម្លៃ​ប្រេង​កើនឡើង​អស់​៤​សប្តាហ៍​កន្លងមក តម្លៃ​ប្រេង​របស់ West Texas Intermediate (WTI) សម្រាប់​ខែវិច្ឆិកា និង​តម្លៃ Brent សម្រាប់​ខែធ្នូ បាន​ធ្លាក់ចុះ​៤.០៣% និង​៤.៤៣% រៀង​គ្នា ។ កាលពី​សប្តាហ៍​ទីមួយ​នៅ​ខែតុលា​នេះ តម្លៃ​ប្រេង​របស់ WTI និង Brent ស្មើនឹង​៧៤.៣៤​ដុល្លារ​អាមេរិក និង​៨៤,១៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង ។​

​កាលពី​ថ្ងៃ​អង្គា​រ៍​សប្តាហ៍​នេះ តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន​ទាំងពីរ​បន្ត​កើនឡើង​ទៀត ដោយ​តម្លៃ​ប្រេង​របស់ WTI កើន​បាន​០,៦៧​ដុល្លារ​អាមេរិក មក​ស្មើនឹង​៧៤,៩៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង និង​តម្លៃ​ប្រេង Brent កើន​បាន​១,០៩​ដុល្លារ​អាមេរិក​មក​ស្មើនឹង​៨៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង ។
​ប៉ុន្តែ​តម្លៃ​ប្រេង​ដែលមាន​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​៤​ឆ្នាំមុន​មកនេះ បាន​បង្ក​ឲ្យ​មាន​កង្វល់​ពី​តម្រូវការ ខណៈដែល ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់ថា អង្គការ OPEC បាន​បង្កើន​តម្លៃ​ប្រេងឥន្ធនៈ​សម្រាប់​អតិថិជន​អាមេរិក ។ លើសពីនេះ​ទៀត មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​កាត់បន្ថយ​ការ​ព្យាករ​លើ​ការលូតលាស់​សេដ្ឋកិច្ច ពី​៣,៩% មក​ស្មើ​ត្រឹម​៣,៧%​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​២០១៨ និង​២០១៩ ។​

​ដោយឡែក​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​សប្តាហ៍​នេះ តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​វិញ ស្របទៅនឹង​ទីផ្សារ​ភាគហ៊ុន ខណៈដែល​លោក ត្រាំ បន្ត​រិះគន់​ដល់​ប្រទេស​ដែល​មិន​គោរព​តាម​ការដាក់ទណ្ឌកម្មរ​បស់​អាមេរិក ។ តម្លៃ​ប្រេង WTI បាន​ធ្លាក់ចុះ​១,៧៩​ដុល្លារ​អាមេរិក និង​២,២​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង គ្រា​ដែល​តម្លៃ​ប្រេង Brent ធ្លាក់ចុះ​១,៩១​ដុល្លារ​អាមេរិក និង​២,៨៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង ។​

​យោងតាម​របាយការណ៍​ដែល​បានចេញ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​បាន​ឲ្យ​ដឹងថា ចំនួន​ប្រេង​ឆៅ​ស្តុក​ទុក​របស់​អាមេរិក​បាន​កើនឡើង​៥,៩៨​លាន​ធុង​កាលពី​សប្តាហ៍​ដំបូង​នា​ខែតុលា ហើយ​ចំនួន​ប្រេងឥន្ធនៈ​ដែល​ស្តុក​ទុក​ក្នុងប្រទេស​នេះ​បាន​កើនឡើង​១១,៣​លាន​ធុង​ក្នុង​មួយ​សប្តាហ៍​ផងដែរ មានន័យថា មានការ​ផ្គត់ផ្គង់​ច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close