រយៈពេល​៩​ខែ កម្ពុជា​ប្រមូល​ពន្ធ​បាន​ជិត​១,៧​ពាន់​លាន​ដុល្លារ​

ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០១៨​នេះ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន មាន​សរុប ៦​ពាន់​៧៦៦,៣៧​ពាន់​លាន​រៀល ឬ​ជាង ១,៦៩​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង ៨៧,៩៥% នៃ​ផែនការ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​។​

​ចំណូល​នេះ មានការ​កើនឡើង ១០០៩,៣៧​ពាន់​លាន​រៀល ឬ​ជាង ២៥២​លាន​ដុល្លារ ស្មើនឹង ១៧,៥៣% បើ​ប្រៀបធៀប​នឹង​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០១៧​។​

​ដោយឡែក​គិត​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​នេះ ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន ៧៥៣,១៧​ពាន់​លាន​រៀល ឬ​ជាង ១៨៨​លាន​ដុល្លារ ស្មើនឹង ៩,៧៩% នៃ​ផែនការ​។ ចំនួន​នេះ បាន​កើនឡើង ២២៣,២៥ ពាន់​លាន​រៀល (​ជាង ៥៥​លាន​ដុល្លារ​) ស្មើនឹង ៤២,១៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close