សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល

នៅសាលាខេត្តព្រះសីហនុ បានបើកសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជ ការស៊ីវិល ក្រោមអធិបតីភាពឯកឧត្តមជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តមថោង សេដ្ឋាណា អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលាឆ្នាំ២០១៨ ។


លោក ផៃ ប៊ុនវណ្ណ:អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា គិតត្រឹមបំណាច់ខែតុលាឆ្នាំ 2018 មានខេត្តព្រះសីហនុមានមន្ត្រីរាជការសរុបចំនួន ៣.៤៧៣នាក់ ក្នុងនោះស្រីចំនួន ១.២៩៥ នាក់ មន្ត្រីរាជការក្របខណ្ឌប្រភេទ ក មានចំនួន ៩០៣នាក់ ស្រី ២២១នាក់ ក្របខណ្ឌប្រភេទ ខ មានចំនួន ១.២៩០នាក់ ស្រី ៤០៥នាក់ និងក្របខណ្ឌប្រភេទកចំនួន ១.២៨០នាក់ អ្នកស្រី ៦៦៩នាក់ និងមន្ត្រីជាប់កិច្ច សន្យាចំនួន ២២៧ នាក់ ស្រីចំនួន ៨៨ នាក់ ។ រដ្ឋបាលខេត្តបានបើកប្រាក់បៀវត្សជូនមន្ត្រីរាជការប្រាក់ឧបត្ថម្ភជូនក្រុម ប្រឹក្សាខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់បានទាន់ពេលវេលាក្នុងខែទីមួយតាមប្រព័ន្ធអេឌីធឹម ។ ការតម្លើងថ្នាក់ និងឋានន្តរស័ក្កិ ការតែងតាំងមុខតំណែងនិងបញ្ចប់តំណែង និងការប្រគល់ភារកិច្ចជូនមន្រ្តីរាជការរៀបចំបម្រែបម្រួលផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការស៊ីវិលខេត្តព្រះសីហនុបានដំណើរការដោយរលូនទាន់ពេលវេលាប្រកបដោយតម្លាភាព ជោគជ័យ ។
ឯកឧត្តមថោង សេដ្ឋាណា អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍បើកសិក្ខាសាលាថា សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធទៅនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលមានសារៈសំខាន់ណាស់ ស្តីពីគោលការណ៍បែបបទ និងនិតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិពុំទាន់មានអង្គតិភាពជាមួយនឹងខ្លឹមសារនៃមាត្រា៥ និងមាត្រា ៦ នៃអនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្ម សិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ បំពេញការងាររលូន ។
ឯកឧត្តមកត្តិបណ្ឌិតបានមាន ប្រសាសន៍បន្តថាត្រូវយកចិត្តទុកដាក់តាមដាននូវរាល់សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្វែងយល់ឱ្យបានល្អិត ល្អន់ ច្បាស់លាស់លើលក្ខណៈសម្បត្តិមន្ត្រីរាជការស៊ីវិលឲ្យបានស៊ីជម្រៅដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់ក្នុងស្មារតីនៃអនុក្រឹត្យសេចក្តីណែ នាំ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលក្នុងខេត្តព្រះសីហនុ ប្រកបដោយប្រសិទ្ធភាព ។ ខេត្តព្រះសីហនុជាខេត្តមួយមានប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់ជាច្រើន ដែលមានដូចជា វិស័យកសិកម្មវារីវប្បកម្ម ជលផល ឧស្សាហកម្មកាត់ដេរនិងទេសចរណ៍ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close