ឆ្មា​ដាវ កំពុង​រស់នៅ តាម​តំបន់ការពារធម្មជាតិ​កម្ពុជា

​ឆ្មា​ដាវ មានឈ្មោះ​អង់គ្លេស​៖ Leopard Cat និង​ឈ្មោះ​វិទ្យាសាស្ត្រ​៖ Prionailurus begalensis​។ ឆ្មា​ដាវ​មាន​សម្បុរ​លឿង​-​ត្នោត លាយ​ជាមួយ​រោម​អុចៗ​ពណ៌​ពណ៌​ខ្មៅ និង​មាន​ឆ្នូត​៥-៦ សម្បុរ​ត្នោត​ចាស់​ចាប់​ផ្តើមចេញ​ពីលើ​ក្បាល និង​ផ្នែក​ខាងក្រោយ​រហូតដល់​ស្មា​។

​សត្វ​ប្រភេទ​នេះ​រស់នៅ​ក្នុងព្រៃ​ស្ទើរ​គ្រប់​ប្រភេទ ព្រមទាំង​ព្រៃដាំ​។​អាហារ​របស់​វា​មាន បក្សី សត្វ​កកេរ ត្រកួត អ​ន្ស​ង ក្តាន់​ញ៉ែ​ជាដើម​។
​វា​អាច​ចាប់​ចំណី​បាន​ដោយសារ​ការ​លោត​ចុះ​សង្គ្រប់​ពីលើ​ដើមឈើ​ទៅលើ​ចំណី​របស់​វា​។ វា​ជាស​ត្វ​ពូកែ​ហែល​ទឹក​ណាស់​។ វា​អាច​បន្ត​ពូជ​បាន​ពេញ​មួយឆ្នាំ មាន​រយៈពេល​ពពោះ​ពី​៦៥​ថ្ងៃ​-៧២​ថ្ងៃ និង​អាច​កូន​ម្តង​បាន​ពី​១​ទៅ​៤​ក្បាល​។​

​ឆ្មា​ដាវ ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​មាន​ចុះបញ្ជី​ក្រហម​IUCN ថា​ជា​ប្រភេទ​រងគ្រោះ​តិចតួច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close