សត្វ​ផ្សោត​ធំ​១​ក្បាល ទម្ងន់​១១០​គីឡូក្រាម ប្រទះឃើញ​អណ្តែត​ងាប់​ជាប់​មង នៅ​ជិត​ច្រាំងទន្លេ នៅ​ខេត្តស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖ សត្វ​ផ្សោត​ធំ ១​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ស្លាប់ ជាប់​មង នៅ​ជិត​ច្រាំងទន្លេ កាលពី​ថ្ងៃទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២២ ក្នុងភូមិ​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ដោយសារ​ជាប់​មង​របស់​អ្នកនេសាទ នៅ​អន្លង់​ផ្សោត​អូរ​ឈើទាល នៃ​ខេត្តស្ទឹងត្រែង​។​

​បើតាម​មន្ត្រីជលផល បានឱ្យដឹងថា សត្វ​ផ្សោត​នេះ វា​មាន​ទម្ងន់​១១០​គីឡូក្រាម វា​បាន​ស្លាប់ ដោយសារតែ​ជាប់​មង​របស់​អ្នកនេសាទ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close