ក្នុងត្រីមាសទី១ ឆ្នាំនេះ! ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិន កើនឡើង ២៥.៨ភាគរយ
នៅត្រីមាសទីមួយឆ្នាំ២០២២ ពាណិជ្ជកម្មសេវាកម្មរបស់ចិនបន្តកើនឡើងយ៉ាងឆាប់រហ័ស នេះបើតាមក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី៥ ខែឧសភា។
សារព័ត៌មានបានចេញផ្សាយយោងតាមក្រសួងថា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលសេវាកម្មគឺជិត១.៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង២៥.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។
ក្នុងនោះ ទំហំនាំចេញសេវាកម្មគឺ៧សែន១ម៉ឺន៣ពាន់៩រយ៨០លានយាន់ប្រាក់ចិន ដែលកើនឡើង៣០.៨ភាគរយ ហើយទំហំនាំចូលគឺ៧សែន៤ម៉ឺន៣ពាន់១០លានយាន់ប្រាក់ចិន ដែលកើនឡើង២១.៣ភាគរយ ។
អ្នកទទួលខុសត្រូវនៃនាយកដ្ឋានពាណិជ្ជកម្មសេវាកម្មនៃក្រសួងពាណិជ្ជកម្មចិនបានឧទ្ទេសនាមថា កំណើននៃការនាំចេញសេវាកម្មនៅត្រីមាសទីមួយគឺច្រើនជាងការនាំចូល៩.៥ភាគរយ ពោលគឺនាំឱ្យឱនភាពពាណិជ្ជកម្មសេវាកម្មធ្លាក់ចុះ៥៦.៤ភាគរយ គឺស្មើនឹង២ម៉ឺន៩ពាន់៣០លានយាន់ប្រាក់ចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។