រថយន្ត​ដឹកទំនិញ​ធុន​ធំ ក្រឡាប់​ខ្លួនឯង ស្លាប់​អ្នកបើកបរ​ម្នាក់ នៅ​ស្រុក​ព្រៃនប់

​ខេត្ត​ព្រះសីហនុ​៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោងជាង ៥​ល្ងាច ថ្ងៃទី​០៨​ឧសភា ម្សិលមិញ លើផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា រថយន្ត​ដែល​ក្រឡាប់​នេះ ពាក់​ផ្លាកលេខ ព្រះសីហនុ ៣A-៨០៨១ បើកបរ​ទិសដៅ​ខេត្ត​ព្រះសីហនុ​- រាជធានី​ភ្នំពេញ​។ រីឯ​ជនរងគ្រោះ​ដែល​ស្លាប់​នោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​សម្រួល​ចរាចរណ៍​នៅ​កន្លែងកើតហេតុ និង​ដោះស្រាយ​ការងារ​បន្ត​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close