អាមេរិក​៖ ក្នុង​ថ្ងៃ​សម្រាក់​បុណ្យ​ឯករាជ្យ​មាន​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស​២២០​នាក់​

​អំពើហិង្សា ពាក់ព័ន្ធ​កាំភ្លើង នៅ​អាមេរិក កើនឡើង​ខ្ពស់ ក្នុងឱកាស​បុណ្យ​ឯករាជ្យ​អាមេរិក​តាំងពី​ថ្ងៃទី ៤​ខែកក្កដា សម្លាប់​មនុស្ស ២២០​នាក់ និង​៥៧០​នាក់​រងរបួស ។​

​តាម​តួលេខ​ខាងលើ​របស់​អង្គការ Gun Violence Archive តាមដាន​អំពើហិង្សា​ពាក់ព័ន្ធ​កាំភ្លើង​នៅ​អាមេរិក ក្នុង​ថ្ងៃ​សម្រាក់​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី ៤​ខែកក្កដា ។ ក្នុង​រយៈពេល​នោះ​មាន​អំពើហិង្សា ពាក់ព័ន្ធ​កាំភ្លើង ជាង​៥០០​ករណី​នៅតាម​បណ្តា​រដ្ឋ​ទូទាំង​អាមេរិក ។​

​តាម​របាយការណ៍ គិត​ចាប់តាំងពី​ដើមឆ្នាំ ២០២២​មកទល់ពេលនេះ មានការ​បាញ់ប្រហារ​នៅ​ទូទាំង​អាមេរិក ស្លាប់​និង​របួស ២២៥០០​នាក់ ។ ជា​មធ្យម​ក្នុងការ​បាញ់ប្រហារ​និ​មួយៗ​ស្លាប់​និង​របួស ៤​នាក់​។​

​ការបាញ់ប្រហារ​នៅ​អាមេរិក កំពុង​ក្លាយទៅជា​បញ្ហា​ស្មុគស្មាញ​បំផុត ដោយសារតែ​ការបាញ់ប្រហារ​។ កាលពី​ថ្ងៃទី​២៤​ខែមិថុនា មាន​ករណី​បាញ់ប្រហារ​នៅ​សាលាបឋមសិក្សា Robb នៅក្នុង​រដ្ឋ Texas សម្លាប់​កុមារ ១៩​នាក់ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close