សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​

​នៅ​ព្រឹក ថ្ងៃ​សុក្រ ១០​កើត ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុងបើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព ទីស្ដីការ​នាយករដ្ឋមន្ត្រី​។

​នៅក្នុង​កិច្ចប្រជុំ​ខាងលើនេះ នឹងមាន​ការពិភាក្សា និង​ឆ្លង​របៀបវារៈ​មួយចំនួន​ដូចជា​៖
១- សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ។​
២- សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​។​
៣-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖

៣.១-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ :
១-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល ពិសេស​ម៉ា​កាវ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេស​ពន្ធ និង​ការចៀសវាង​ពន្ធ​។​
២-​កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

៣.២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្ដរាយ​នុ​ក្លេ​អ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close