តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត ផ្នែក​មួយចំនួន នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ជួបប្រទះ​នៅ​ជំនន់​ទឹកភ្លៀង​

​នៅ​ថ្ងៃទី​១១ ខែកក្កដា នេះ ក្រសួង​ធនធានទឹក បាន​ជូនដំណឹង​ពិ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បញ្ជាក់ថា បន្ទាប់ពី​បានធ្វើ​ការតាមដាន​ការវិវត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​បានបង្ហាញ​ឲ្យ​ឃើញថា​ដោយ​ទទួលរង​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​អូសបន្លាយ​ពី​ប្រទេស​ថៃ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​សកម្ម​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង រួមជាមួយ និង​មូសុង​និរតី​បក់​ខ្លាំង​មកលើ​តំបន់​មាត់សមុទ្រ និង​ភាគ​ខាងក្រោម​កម្ពុជា ផង​នោះ បានធ្វើ​ឲ្យ បណ្តា​ខេត្ត​និង​រាជធានី នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​ក្នុងនោះ នៅ​ថ្ងៃទី​១១-១៤ ខែកក្កដា តំបន់​មាត់សមុទ្រ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត ដែល​អាចធ្វើ​ឲ្យ ផ្នែក​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ រវាង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ជួបប្រទះ​នៅ​ជំនន់​ទឹកភ្លៀង ។ ទន្ទឹម​នោះ​នៅលើ​ផ្ទៃសមុទ្រ​នឹងមាន​ភ្លៀង​ខ្លាំង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ។​

​អា​ស័​យ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​តាមដាន​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​ហើយនឹង​ជម្រាបជូន​ជា​ព័ត៌មាន ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close