ប្រទេស​ថៃ បង្ហូតទង់ជាតិ​ពាក់កណ្តាល​ដង គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​

​បាងកក​៖ ទីភ្នាក់ងារ​រដ្ឋាភិបាល និង​សហគ្រាស​ទាំងអស់ នៅ​ប្រទេស​ថៃ​ត្រូវបាន​គេ​ណែនាំ​ឲ្យ បង្ហូតទង់ជាតិ នៅ​ពាក់កណ្តាល​ដង នៅ​ថ្ងៃ​ចន្ទ ទី​១១ កក្កដា ២០២២​នេះ ដើម្បី​គោរព​ដល់ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ។​

​នាយករដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha កាលពី​ថ្ងៃអាទិត្យ បានចេញ​បញ្ជា​ទៅគ្រប់​ស្ថាប័នរដ្ឋ និង​សហគ្រាស​ទូទាំងប្រទេស ឱ្យ​បង្ហូតទង់ជាតិ នៅ​ពាក់កណ្តាល​ដង ពេញ​មួយថ្ងៃ ដើម្បី​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​។​

​លោក Abe ត្រូវបាន​គេ​ធ្វើឃាត ខណៈពេលដែល​ថ្លែង​សុន្ទរកថា​យុទ្ធនាការ​នៅ​ទីក្រុង Nara របស់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី ៨ ខែកក្កដា​។ ប៉ូលីស​បាន​ចាប់ខ្លួន​អ្នកបាញ់​ប្រហារ​ឈ្មោះ Tetsuya Yamagami អាយុ ៤១ ឆ្នាំ​នៅនឹងកន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close