ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​ជាមួយ​ថៃ រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ឆ្លងដែន​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នៃ​ព្រះរាជាណាចក្រ​ថៃ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ឯកឧត្តម Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​សង្គមកិច្ច​ឌីជីថល​នៃ​ព្រះរាជាណាចក្រ​ថៃ ដោយមាន​ការចូលរួម​ពី ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា តំណាង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ទាំងពីរ​ផងដែរ​។​

​អនុស្សរណៈ​នៃ​ការយោគយល់​នេះ មាន​ទិសដៅ​សំខាន់​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ ជាពិសេស​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ឆ្លងដែន ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​របស់​ប្រទេស​ទាំងពីរ​។

ភាគី​ទាំងពីរ​បានបញ្ជាក់​ពី​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​នេះ នឹង​ធ្វើឱ្យ​ទំនាក់​ទ​នង​ដែលមាន​ស្រាប់​កាន់តែ​រឹងមាំ និង​លើកកម្ពស់​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​គ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​រួមគ្នា​ដោះស្រាយ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close