អបអរសាទរ​! កីឡាការិនី កាំ​ង មុយ​នី​ន ទទួលបាន​ជ័យលាភី​មេដាយ ៤​គ្រឿង ក្នុងការ​ប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅ​ប្រទេស​ថៃ​

អបអរសាទរ កីឡាការិនី កាំ​ង មុយ​នី​ន ទទួលបាន​ជ័យលាភី​មេដាយមាស​២​គ្រឿង លេ​ី​ប្រភេទ​វិញ្ញាសា Women 200m Bifins និង លើ​ប្រភេទ​វិញ្ញាសា Women 100m Bifins នា​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​ព្រឹត្តិការណ៍​ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅ​ព្រះរាជាណាចក្រ​ថៃ​។​

​កម្ពុជា ទទួលបាន មេដាយ​សរុប ៤​គ្រឿង មេដាយមាស ៣​គ្រឿង និង មេដាយ​សំរឹទ្ធ ១​គ្រឿង ក្នុង​ព្រឹត្តិការណ៍​ការប្រកួត Finswimming’s World Cup Round Swimming Pool 2022

​សូមបញ្ជាក់ថា សមាគម​កីឡា​ក្រោម​ទឹក​ប្រទេស​ថៃ (Association of Thailand Underwater Sports) បាន​អញ្ជើញ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ទៅ​ចូលរួម​ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ​។

​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក ទៅ​ចូលរួម សរុប ៨​នាក់​រួមមាន​៖
១. លោក ហែម គី​រី ប្រតិភូ​
២. លោក ហែម ថុ​ន​ពន្លឺ គ្រូបង្វឹក​
៣. កញ្ញា កាំ​ង មុយ​នី​ន កីឡាការិនី​
៤. កញ្ញា ឃឺ​ន ប៊ុន​ពេជ្រ​មរតក កីឡាការិនី​
៥. លោក លឹម កែវ​ឧ​ត្ត​ម កីឡាករ​
៦. លោក ឆោម ច័ន្ទ​ថន កីឡាករ​
៧. លោក ទួន ទិ​ត្យ​សត្យា កីឡាករ​
៨. លោក លឹម សុខវឌ្ឍន៍​ន​ន្ទ កីឡាករ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close