វៀតណាម រងការវាយប្រហារដោយរលកត្រជាក់ នៅភាគខាងជើង នៅសប្តាហ៍ក្រោយ
ហាណូយ៖ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍វារីឧតុនិយមនៃប្រទេសវៀតណាមបានឲ្យដឹងថា បើតាមការព្យាករណ៍ តំបន់ភាគខាងជើងថានឹងមានរលកត្រជាក់នៅចុងខែកញ្ញា។
ប្រភពថា សីតុណ្ហភាពនឹងធ្លាក់ចុះបន្តិច ហើយវានឹងត្រជាក់នៅពេលយប់ និងពេលព្រឹកព្រលឹម។ វាអាចនឹងមានខ្យល់បក់ខ្លាំងនៅភាគខាងជើង និងអាចមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់កណ្តាល នៅចុងខែនេះ។
ទោះជាយ៉ាងណាក៏ដោយ តំបន់ភាគខាងជើងអាចឃើញសីតុណ្ហភាព ខ្ពស់ជាងមធ្យមប្រចាំឆ្នាំប្រហែល ០.៥ អង្សាសេ នៅខែក្រោយ។ នៅថ្ងៃព្រហស្បតិ៍ និងសុក្រសប្តាហ៍នេះ និងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ វាអាចនឹងមានភ្លៀងធ្លាក់នៅតំបន់ខ្លះនៃភាគខាងជើង។
មជ្ឈមណ្ឌលព្យាករណ៍ថា តំបន់ចាប់ពី Thanh Hoa ដល់ Thua Thien-Hue នៅតំបន់កណ្តាលអាចមានភ្លៀងធ្លាក់ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រសប្តាហ៍នេះ និងចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។