ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់ ជ្រើសរើស​ជើងឯក​ថ្នាក់​តំបន់ មណ្ឌល​ភ្នំពេញ បញ្ចប់​ដោយ​ជោគជ័យ

​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានរៀបចំ​ការប្រកួត​កីឡា​ប៊ូ និង​ប៉េតង់ ជ្រើសរើស​ជើងឯក​ថ្នាក់​តំបន់ មណ្ឌល​ភ្នំពេញ ឆ្នាំ​២០២២ ដែលមាន​ក្លឹប​ចូលរួម​សរុប ១១​ក្លឹប ប្រកួត​លើ ៤​វិញ្ញាសា
១. វិញ្ញាសា ១​ទល់​១ មិន​កំណត់​អាយុ នារី
២. វិញ្ញាសា ១​ទល់​១ មិន​កំណត់​អាយុ បុរស​
៣. វិញ្ញាសា ១​ទល់​១ យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​
៤. វិញ្ញាសា ២​ទល់​២ ចម្រុះ​។​

​លោក ស្រេង សេង ប្រធានការិយាល័យ​កីឡា តំណាង​លោក ហែម យ៉ា​រ៉េត ប្រធាន​សម្ព័ន្ធ​ប៊ូល និង​បេ​៉​តង់ និង​ជា​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បាន​ចូលរួម​ពិធី​បិទ​ការប្រកួត​កីឡា​ប៊ូល និង​ប៉េតង់ មណ្ឌល​រាជធានី​ភ្នំពេញ នៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​។​

​លោក ស្រេង សេង បាន​បញ្ជាក់ថា​ក្រោយពី​ការប្រកួត​អស់​រយៈពេល ១​ថ្ងៃ ក៏បាន​សម្រិត​ស​ម្រា​ង​កីឡាករ កីឡាការិនី ដែលជា​តំណាង​ដើម្បី​ទៅ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ ឆ្នាំ​២០២២​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close