ទឹកជំនន់ ក្នុង​ខេត្តកំពង់ធំ កំពុង​កើនឡើង ដល់​កម្រិត​ប្រកាសអាសន្ន ត្រង់​គម្រោង​អាងទឹក​កំពង់​គោ​!

​ខេត្តកំពង់ធំ​៖ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២​នេះ ឯកឧត្តម ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជានា​យក PMU-ADB, EIB, AIIB, and WB MOWRAM អមដំណើរ​ដោយ សហការី និង​ប្រធាន អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ បាន​អញ្ជើញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លើ​ស្ថានការណ៍​ទឹកជំនន់​ក្នុង​ខេត្តកំពង់ធំ ដែល​បាន​កើន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ត្រង់​គម្រោង​អាងទឹក​កំពង់​គោ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ ខេត្ត​កំ​ព​ធំ​។

​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​ធ្វើការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ធ្វើការ​សិក្សា​លើ​គម្រោង​អាងទឹក​កំពង់​គោ​ខាងលើនេះ ដោយ​យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ប្រាកដប្រជា​ប្រកបដោយ​សុ​ក្រឹ​ត្តភាព​និង​មាន​ស័ក​សិទ្ធ​ភាព​ក្នុងការ​ដោះ​ទឹកជំនន់​ក្នុង​ធា ៣០០០ ម៉ែត្រគូប នៅក្នុង​រដូវវស្សា និង​ស្តុក​ទឹកបាន​ចំនួន ២៧០​លាន​ម៉ែត្រគូប ក្នុង​ចំងាយ ១៦០​គម ដល់​ស្ពាន​សណ្តាន់ ជា​ទឹក​រស់​សម្រាប់​ធានា​ឲ្យ​សន្តិសុខ​ទឹក​លើ​គ្រប់​វិស័យ​ចំនួន ៣០០ ០០០ ហ​ត ក្នុងស្រុក​កំពង់ស្វាយ ស្រុក​សន្ទុក ស្រុក​សណ្តាន់ បម្រើ​ឲ្យ​វិស័យ​អេកូ​ទេសចរ​ដ៏​ច្រើន​ក្នុងស្រុក​ប្រាសាទ​សម្បូ​ព្រៃ​គុក និង​បម្រើ​ឲ្យ​បណ្តា​ស្រុក​ជាច្រើន​ទៀត​ក្នុង​ខេត្តកំពង់ធំ តាមរយៈ​ស្ទឹង​ស្លាប់​ទៅជា​ស្ទឹង​រស់​ពោរពេញ​ដោយ​ទឹក​ប្រើប្រាស់​គ្រប់​រដូវ​កាល​។​

​ដោយបាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF យ៉ាង​មុតមាំ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងធ្វើ​ការកសាង​អាងទឹក​ធំ​ដ៏​មាន​សម​ត្ថិ​ភាព​ខ្ពស់​ខាងលើ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ដើម្បី​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​គ្រប់​ប្រភេទ​ក្នុង​ខេត្តកំពង់ធំ បាន​ទាំ​ស្រុង បង្កើន​វិស័យ​អេកូ​ទេសចរ ណ៍​និង​បង្កើន​ការផលិត​បាន​៣​ដងដោយ​សុវត្ថិភាព ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើ​ឡើងជា​បន្តបន្ទាប់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close