សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន TNAOT APP រៀបចំ​ប្រកួត​កីឡាបាល់បោះ ៣x៣

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ប្រជុំពិភាក្សា​ជាមួយ ក្រុមការងារ​សារព័ត៌មាន TNAOT APP ស្តីពី​ការ ត្រៀម​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​បាល់បោះ TNAOT ៣x៣ ដែល ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​។​

​សូមបញ្ជាក់ថា សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា Cambodia Basketball Federation និង សារព័ត៌មាន TNAOT APP បានទទួល​សិទ្ធិ​ពី អគ្គនាយកដ្ឋាន​កីឡា Directorate General of Sports – DGS ក្នុង​ការរៀបចំ​ការប្រកួត​ពានរង្វាន់​បាល់បោះ ៣x៣ ដែល​ចែកចេញជា ៤​ប្រភេទ​វិញ្ញាសា ដូចខាងក្រោម​៖
១.​ពានរង្វាន់​ផ្នែក​បុរស​កំរិត​ម​ធ្យុ​មសិ​ក្សា ៣x៣
២.​ពានរង្វាន់​ផ្នែក​បុរស​កំរិត​ឧ​ត្ត​មសិ​ក្សា ៣x៣
៣.​ពានរង្វាន់​ផ្នែក​បុរស​មហាជន ៣x៣
៤.​ពានរង្វាន់​ផ្នែក​នារី​មហាជន ៣x៣ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close