ស៊ី​ម៉ាក់​ទទួល​ថវិកា​ជិត២០ម៉ឺន​ដុល្លារ​ ​លើ​គម្រោង​កណ្តុរ​ហិត​មីន​ ​និង​បោសសម្អាត​មីន​នៅ​ខេត្តសៀមរាប​សម្រាប់​ឆ្នាំ២០១៩​

សម្រាប់​ឆ្នាំ២០១៩ខាងមុខនេះ​ ​អង្គភាព​កម្ចាត់​មីន​កម្ពុជា​ ​ហៅ​កាត់​ថា​ ​ស៊ី​ម៉ាក់​ ​បាន​ទទួល​ថវិកា​ជិត២ម៉ឺន​ដុល្លារ​អាមេរិក​ ​លើ​គម្រោង​សាម​ហរ​ណ​កម្ម​កណ្តុរ​ហិត​មីន​ ​និង​ការបោសសំអាត​មីន​នៅក្នុង​ខេត្តសៀមរាប​ ​ដោយ​ការ​ចុះហត្ថលេខា​លើ​គម្រោង​នេះ​ ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១៧​ ​ធ្នូ​ ​ម្សិលមិញ​ ​រវាង​ ​លោក​ ​ហេង​ ​រតនា​ ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ​និង​អង្គការ​ ​APOPO​។

លោក​ ​ហេង​ ​រតនា​ ​បាន​បញ្ជាក់​ថា​ ​គម្រោង​នេះ​មាន​រយ:ពេល១២ខែ​ ​គិត​ចាប់​អនុវត្តន៍​ពី​ថ្ងៃទី០១​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ដល់​ថ្ងៃទី៣១​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ដោយ​ប្រតិ​បត្តិការបោសសំអាត​តំបន់​ចំការ​មីន​ ​នៅ​ខេត្តសៀមរាប​។

សូមជម្រាប​ថា​ ​ស៊ី​ម៉ាក់​មាន​ផែនការ​ ​សម្រាប់​ឆ្នាំ២០១៩​ ​គ្រោង​រំដោះ​ផ្ទៃដី​មាន​បញ្ហា​គ្រាប់មីន​ ​និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​ឲ្យបាន​ចំនួន១១៦គីឡូម៉ែត្រ​ក្រឡា​ ​ជាមួយ​សកម្មភាព​អប់រំ​ ​ការស្រាវជ្រាវ​តំបន់​គំរាមកំហែង​ ​និង​ការ​ជួយសង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ ​ដែល​នឹង​ពង្រាយ​កំលាំង​ប្រតិ​បតិ្​ត​ការប្រមាណ១ពាន់៧រយ​នាក់​ ​សុនខ​ ​៦៨ក្បាល​ ​គ្រឿងចក្រ​កំទេច​មីន​ចំនួន៤៥គ្រឿង​ ​និង​កម្លាំង​អន្តរាគមន៍​ ​បណ្តាញ​សគ្រ័​ចិត្ត​ជាង២ពាន់៥០០នាក់​។

ដើម្បី​សំរេច​គោលដៅ​ផែនការ​នេះ​ ​អង្គភាព​ស៊ី​ម៉ាក់​ត្រូវ​អនុវត្ត​គំរោង​នានា​ចំនួន២៩គំរោង​ ​គិតជា​ថវិកា​ចំនួន​ជាង១៦លាន​ដុល្លារ​អាមេរិក​ ​ហើយ​គិត​មក​ត្រឹម​ថ្ងៃទី០៣​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​អង្គភាព​មាន​គំរោង​មួយចំនួន​បាន​ទទួលការ​អនុ​មត័​រួចហើយ​ ​ដែល​មាន​ថវិកា​សរុប​ប្រមាណ១២លាន​ដុល្លារ​ ​គំរោង​នៅសល់​ស្ថិត​ក្នុង​ដំណាក់កាល​ចរ​ចារ​ ​ដើម្បី​ទទួល​បានការ​ឯកភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close